ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ

FN​ ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១១រោច ខែពិសាខ សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស​ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្រ្ទី ខមផ្លេកស៍ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ កម្មករ-កម្មការិនីក្នុងខេត្តស្វាយរៀង ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនេះ មកពីរោងចក្រ សហគ្រាសចំនួន៣២ ក្នុងនោះមកពីរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេងចំនួន ២៤រោងចក្រ, តំបន់សេដ្ឋកិច្ចពិសេសនាគរាជ​ចំនួន ៤រោងចក្រ​ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង​ចំនួន ​៤រោងចក្រ​។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កាយវិការនៃការស្វាគមន៍របស់កម្មករ កម្មការិនី គឺបានបង្ហាញថា កម្មករ កម្មការិនី មិនមែនចាត់ទុកសម្តេចតេជោ មិនមែនត្រឹមតែជាមេដឹកនាំនោះទេ គឺចាត់ទុកជាឪពុក … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ